Yahoo បានដាក់ឲ្យប្រើប្រាស់នូវ Interface
ថ្មីសម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា។ ចំពោះ Yahoo Mail ថ្មី បានបង្កើតនូវ
Performance, មុខងារ Search និង Facebook intergration។
ប៉ុន្តែវាត្រូវបានរចនាឡើងជាមួយនឹង Resolution ខ្ពស់ (1024*600
ឬខ្ពស់ជាងនេះ) ដូច្នេះប្រសិនបើអ្នកបើក Yahoo Mail នៅលើកុំព្យូទ័រដែលមាន
Resolution ទាប នោះកុំព្យូទ័រនឹងបង្ហាញផ្ទាំង Error Message
ហើយវានឹងតម្រូវឲ្យលោកអ្នកធ្វើការត្រឡប់ទៅកាន់ Interface ចាស់វិញ។
ដូច្នេះប្រសិនបើអ្នកចង់បាន Interface ចាស់របស់ Yahoo សូមអនុវត្តជាមួយយើងខ្ញុំដូចខាងក្រោម៖
១.សូមធ្វើការ Sign out ចេញពី Yahoo account របស់អ្នក
២.សូមធ្វើការផ្លាស់ប្ដូរ Screen Resolution ឲ្យទាបជាង 1024*600
ដោយចុចកណ្ដុរខាងស្ដាំលើផ្ទៃ Desktop ដែលទំនេរ រួចជ្រើសរើសយក Screen
Resolution
៣.នៅក្នុងផ្ទាំង Resolution សូមជ្រើសរើសយក Resolution ដែលទាបជាង 1024*600 ដែលស្ថិតនៅក្នុងប្រអប់ Resolution រួចចុចប៊ូតុង Apply
៤.សូមធ្វើការ Login ចូលទៅក្នុង Yahoo Mail របស់អ្នកសារជាថ្មី
៥.នៅពេល Login លោកអ្នកនឹងឃើញផ្ទាំងមួយបង្ហាញឡើង “There is Screen
Resolution Problem” បន្ទាប់មកសូមអ្នកទាញ Scroll ចុះក្រោមរកពាក្យ Return to
Previous version….
៦.សូម Minimize Browser បន្ទាប់មកប្តូរ Resolution មកធម្មតាវិញជាការស្រេច៕