ប្រើប្រាស់ Interface ចាស់របស់ Yahoo

Yahoo បានដាក់ឲ្យប្រើប្រាស់នូវ Interface ថ្មីសម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា។ ចំពោះ Yahoo Mail ថ្មី បានបង្កើតនូវ Performance, មុខងារ Search និង​ Facebook intergration។ ប៉ុន្តែវាត្រូវបានរចនាឡើងជាមួយនឹង Resolution ខ្ពស់ (1024*600 ឬខ្ពស់ជាងនេះ) ដូច្នេះប្រសិនបើអ្នកបើក Yahoo Mail នៅលើកុំព្យូទ័រដែលមាន Resolution ទាប នោះកុំព្យូទ័រនឹងបង្ហាញផ្ទាំង Error Message ហើយវានឹង​តម្រូវឲ្យលោកអ្នកធ្វើការត្រឡប់ទៅកាន់ Interface ចាស់វិញ។
alt
ដូច្នេះប្រសិនបើអ្នកចង់បាន Interface ចាស់របស់ Yahoo សូមអនុវត្តជាមួយយើងខ្ញុំដូចខាងក្រោម៖
១.សូមធ្វើការ Sign out ចេញពី Yahoo account របស់អ្នក
២.សូមធ្វើការផ្លាស់ប្ដូរ Screen Resolution ឲ្យទាបជាង 1024*600 ដោយចុចកណ្ដុរខាងស្ដាំលើផ្ទៃ Desktop ដែលទំនេរ រួចជ្រើសរើសយក Screen Resolution
alt External link
៣.នៅក្នុងផ្ទាំង Resolution សូមជ្រើសរើសយក Resolution ដែលទាបជាង 1024*600 ដែលស្ថិតនៅក្នុងប្រអប់ Resolution រួចចុចប៊ូតុង Apply
alt External link
៤.សូមធ្វើការ Login ចូលទៅក្នុង Yahoo Mail របស់អ្នកសារជាថ្មី
៥.នៅពេល Login លោកអ្នកនឹងឃើញផ្ទាំងមួយបង្ហាញឡើង “There is Screen Resolution Problem” បន្ទាប់មកសូមអ្នកទាញ Scroll ចុះក្រោមរកពាក្យ Return to Previous version….
៦.សូម Minimize Browser បន្ទាប់មកប្តូរ Resolution មកធម្មតាវិញជាការស្រេច៕

 

iDownloadGeek © 2011 Design by ThiBeatZ | Sponsored by ThiBeatZ
ប្រើប្រាស់ Interface ចាស់របស់ Yahoo |iDownloadGeek